ដំណើរកម្សាន្តទៅកាន់ ទីក្រុង វៀងចន្ទន៍ – ហ្លួងព្រះបាង ប្រទេសឡាវ ៥ថ្ងៃ ៤យប់
-
ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ
-
រួមបញ្ចូលក្នុងកញ្ចប់
-
ទីក្រុង វៀងចន្ទន៍
-
អាហារបីពេល
-
នៅទំនេរ ១៥នាក់
-
១១ វិច្ឆិកា ២០២៦- ១៥ វិច្ឆិកា ២០២៦
លក្ខខណ្ឌ
តម្លៃកញ្ចប់នេះអាចនឹងមានការប្រែប្រួលស្របតាមសំបុត្រយន្តហោះ
ទីកន្លែងកម្សាន្តរួមមាន៖
- វត្តស៊ីសាកេត
- ឧទ្យានព្រះពុទ្ធ
- សារមន្ទីរជាតិ
- ភ្នំភូស៊ី
- ភូមិបាន សាងហៃ
- ជិះខ្សែរ៉ក
- ទីកន្លែងជាច្រើនទៀត...
កម្មវិធីធើ្វដំណើរ
ថ្ងៃទី១ :
ភ្នំពេញ - វៀងចន្ទន៍
- ជួបជុំគ្នានៅ អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធ្វើការហោះហើរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិ Wattay តាមជើងហោះហើរ VN KTI- VTE 17:30-19:05
- មកដល់ អាកាសយានដ្ឋានអន្តរជាតិ Wattay នឹងមានការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីមគ្គុទ្ទេសក៍ទេសចរណ៍របស់យើង
- ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងតំបន់
- បន្ទាប់មកធ្វើដំណើរទៅកាន់សណ្ឋាគារដើម្បីបំពេញបែបបទចូលស្នាក់នៅ
ថ្ងៃទី២ :
ទីក្រុងវៀងចន្ទន៍
- ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ
- ធ្វើដំណើរទៅទស្សនា Wat Phra Keo វាគឺជាអតីតព្រះវិហាររាជវង្សនៅក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដែលបច្ចុប្បន្នត្រូវបានប្រើប្រាស់ជាសារមន្ទីរសិល្បៈសាសនា។
- បន្តទស្សនា វត្តស៊ីសាកេត (Wat Sisaket) មានស្ថាបត្យកម្មដ៏ស្រស់ស្អាត រួចបន្តទស្សនា ផាថាតលួង (Pha That Louang) ជាទីកន្លែងសាសនាដ៏សំខាន់បំផុតរបស់ប្រទេសឡាវ។
- ទទួលទានអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងតំបន់
- បន្តទស្សនា COPE Center រួចបន្តទស្សនា ឧទ្យានព្រះពុទ្ធ (Buddha Park) ដែលជាកន្លែងប្រមូលផ្តុំនូវរូបចម្លាក់បែប ព្រះពុទ្ធសាសនា និងហិណ្ឌូសាសនាជាច្រើន។
- ធ្វើដំណើរត្រឡប់មកកាន់ទីក្រុងវិញ រួចបន្តទស្សនា ឧទ្យានឆាវអនុវង្ស (Chao Anouvong Park) ដ៏ស្រស់ស្អាតនៅតាមបណ្ដោយមាត់ទន្លេ
- ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងតំបន់
- បន្ទាប់មកធ្វើដំណើរទៅកាន់សណ្ឋាគារដើម្បីបំពេញបែបបទចូលស្នាក់នៅ
ថ្ងៃទី៣ :
ទីក្រុងវៀងចន្ទន៍ - ប៉ាក់សេ
- ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ រួចបំពេញបែបបទចេញពីសណ្ឋាគារ
- ធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើងវៀងចន្ទន៍ ដើម្បីធ្វើដំណើរតាមជើងរថភ្លើងពេលព្រឹកទៅកាន់ទីក្រុងហ្លួងព្រះបាង។ Speed Train C92 @09:20-11:38
- ធ្វើដំណើរមកដល់ទីក្រុងហ្លួងព្រះបាង រួចធ្វើដំណើរទៅសណ្ឋាគារដើម្បីបំពេញបែបបទចូលស្នាក់នៅ
- ទទួលទានអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងតំបន់
- ធ្វើដំណើរទីទស្សនា សារមន្ទីរជាតិ (National Museum) ដែលធ្លាប់ជាអតីតព្រះបរមរាជវាំង រួចបន្តទស្សនា វត្តម៉ៃ (Wat Mai) និងវត្តស៊ាងថង (Wat Xieng Thong)
- បន្តទស្សនាចេតិយដ៏អស្ចារ្យនៃវត្តវិសូន (Wat Visoun) និងទីសក្ការៈបូជានៃវត្តអាហាំ (Wat Aham) ព្រមទាំងឡើង ភ្នំភូស៊ី (Phousi Mount) ដើម្បីទស្សនាទេសភាពដ៏ស្រស់ស្អាតនៃទីក្រុង និងទន្លេមេគង្គ។
- ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងតំបន់ បន្ទាប់មកធ្វើដំណើរទៅកាន់សណ្ឋាគារដើម្បីសម្រាកពេញមួយយប់នៅហ្លួងព្រះបាង។
ថ្ងៃទី៤ :
ហ្លួងព្រះបាង - Ou Cave - ទឹកធ្លាក់គួងស៊ី - ទីក្រុងវៀងចន្ទន៍
- ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ រួចបំពេញបែបបទចេញពីសណ្ឋាគារ
- ធ្វើដំណើរទៅកាន់ចំណតទូក ដើម្បីជិះទូកតាមដងទន្លេមេគង្គ ដែលមាននូវទេសភាពដ៏ស្រស់ស្អាតនៃតំបន់ជនបទដ៏ស្ងប់ស្ងាត់ ព្រមទាំងឱកាសទៅទស្សនាគុហា Pak Ou (ប៉ាកអ៊ូ) ដ៏អាថ៌កំបាំង ដែលពោរពេញទៅដោយរូបសំណាកព្រះពុទ្ធរាប់ពាន់អង្គ ដែលស្រោបដោយមាស និងម្រ័ក្សណ៍ខ្មុក មានទម្រង់ និងទំហំខុសៗគ្នា។
- បន្តទស្សនា ភូមិបាន សាងហៃ (Ban Xanghai) ដែលជាកន្លែងផលិតស្រាអង្ករក្នុងស្រុក។ បន្តទស្សនា ភូមិបានសាងខុង Ban Xang Khong Village ដែលល្បីល្បាញខាងការត្បាញដោយដៃ។
- ទទួលទានអាហារពេលថ្ងៃត្រង់នៅភោជនីយដ្ឋានក្នុងតំបន់
- បន្តទស្សនា Ock Pop Tok គឺជាសហគ្រាសសង្គមដ៏លេចធ្លោមួយដែលសហការជាមួយសិប្បករក្នុងស្រុក ដើម្បីថែរក្សា និងលើកកម្ពស់បច្ចេកទេសត្បាញបែបប្រពៃណីរបស់ឡាវ។
- ធ្វើដណើរតាមរថយន្តឯកជនទៅកាន់ទឹកធ្លាក់ គួងស៊ី (Kuang Si Waterfall)
- រីករាយក្នុងការងូតទឹកលេង ជិះខ្សែរ៉ក(zipline) រយៈពេលប្រហែល ៤៥ នាទី នៅក្បែរតំបន់ទឹកធ្លាក់នោះផងដែរ។
- ធ្វើដំណើរទៅទស្សនាភូមិជនជាតិភាគតិចBlack Hmong រួចបន្តធ្វើដំណើរទៅស្សនាតំបន់ទីក្រុងចាស់ (Old Quarter) ដែលមានអគារស្ថាបត្យកម្មសម័យអាណានិគមបារាំង។
- ធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើងហ្លួងព្រះបាង ដើម្បីធ្វើដំណើរត្រឡប់ទៅកាន់ទីក្រុងវៀងចន្ទន៍វិញតាមរយៈរថភ្លើងល្បឿនលឿន Speed Train C85 @16:35-20:28
- ទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានក្នុងតំបន់ ធ្វើដំណើរទៅកាន់សណ្ឋាគារដើម្បីបំពេញបែបបទចូលស្នាក់នៅ និងសម្រាកពេញមួយយប់នៅសណ្ឋាគារ
ថ្ងៃទី៥ :
ទីក្រុងវៀងចន្ទន៍ - ទីក្រុងភ្នំពេញ
- ទទួលទានអាហារពេលព្រឹកនៅសណ្ឋាគារ រួចបំពេញបែបបទចេញពីសណ្ឋាគារ
- ធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិវ៉ាតាយ (Wattay International Airport)
- បំពេញបែបបទដើម្បីធ្វើការហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិដេជោVN VTE-KTI 11:25-13:00 ចុះចតនៅអាកាសយានដ្ឋានអន្តរជាតតេជោដោយសុវត្ថិភាព។
តម្លៃរួមបញ្ចូល
- សំបុត្រយន្តហោះទៅមកឡាវ - ភ្នំពេញ
- ការស្នាក់នៅសណ្ឋាគារលំដាប់ផ្កាយ
- រាល់ការធ្វើដំណើរកម្សាន្តតាមរថយន្តឯកជនដូចក្នុងកម្មវិធី
- អាហារដូចមមានបញ្ជាក់ក្នុងកម្មវិធី
- សំបុត្ររថភ្លើងល្បឿនលឿនទៅមកវៀងចន្ទន៍-ហ្លួងព្រះបាង (First Class Ticket)
- ចូលទស្សនាដែលមានបញ្ជាក់ក្នុងកម្មវិធី
- មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអង់គ្លេស
- អ្នកដឹកនាំក្រុមពីកម្ពុជា
- ទឹកពិសា2ដបក្នុងមួយថ្ងៃ
តម្លៃមិនរួមបញ្ចូល
- ទិដ្ឋាការ/វីសារ
- រាល់អាហារដែលមិនបានបញ្ជាក់ក្នុងកម្មវិធី
- ការចំណាយផ្ទាល់ខ្លួន
- ការបោកគក់
- ការប្រើប្រាស់សេវាកម្មនិងការកម្សាន្តផ្សេងៗដែលមិនមាននៅក្នុងកម្មវិធី
ព័ត៌មានបន្ថែមសម្រាប់ដំណើរកម្សាន្ត
- សម្រាប់ការចុះឈ្មោះតម្រូវឲ្យមានលិខិតឆ្លងដែនដែលមានសុពលភាពចាប់ពី៦ខែឡើងទៅហើយតម្រូវអោយសល់២សន្លឹកគិតចាប់ ពីថ្ងៃចេញដំណើរកម្សាន្ត និង មិនមានការរហែកឬប្រឡាក់ស្នាម។
- ករណីបើលោកអ្នកចុះឈ្មោះដំណើរកម្សាន្តតែម្នាក់ឯងក្រុមហ៊ុននិងរៀបចំអោយលោកអ្នកស្នាក់នៅជាមួយភ្ញៀវដ៏ទៃឬអ្នកដឹកនាំក្រុម (មួយបន្ទប់ ស្នាក់នៅ២-៣ នាក់) ក្នុងករណីមិនមានភ្ញៀវសេសក្រុមហ៊ុនតម្រូវឲ្យលោកអ្នកបង់ប្រាក់បន្ថែមសម្រាប់បន្ទប់ស្នាក់នៅតែម្នាក់ឯង។
- សម្រាប់កូនក្មេងក្រោមអាយុ11ឆ្នាំត្រូវគេងគ្រែជាមួយឪពុកម្តាយ ប្រសិនតម្រូវការមានគ្រែតម្លៃត្រូវបង់ដូចមនុស្សធំ។ ប្រាក់ដែលលោកអ្នកបានកក់រួចហើយមិនអាចដកវិញបានទេ។ ប្រសិនបើកលោកអ្នកមិនត្រូវបានជាប់វីសារ លោកអ្នកត្រូវបង់ថ្លៃវីសារតាមតម្លៃដែលក្រុមហ៊ុនបានកំណត់។
- តម្លៃសរុបខាងលើគឺសម្រាប់ក្រុមធូរដែលមានមនុស្សធំចាប់ពី 15នាក់ ឡើងទៅតែប៉ុណ្ណោះប្រសិនបើមិនមានភ្ញៀវគ្រប់ចំនួនខាងក្រុមហ៊ុនមានសិទ្ធិលុបឬប្តូរដំណើរ កម្សាន្តទៅពេលក្រោយដោយជូនដំណឹង៧ថ្ងៃមុនចេញដំណើរឬក៍ជូនប្រាក់ដល់លោកអ្នកវិញ។ តម្លៃខាងលើរួមបញ្ចូលពន្ធព្រលានយន្តហោះ (លោកអ្នកមិនមានសិទ្ធិដកពន្ធយកខ្លួនឯងទេ)។
- តម្លៃខាងលើតម្រូវអោយភ្ញៀវកិត្តិយសចូលទៅទស្សានាហាងលក់ទំនិញប្រចាំតំបន់នីមួយៗ ប្រសិនបើភ្ញៀវកិត្តិយសណាមិនចូលទស្សនា និងតម្រូវឲ្យបង់ប្រាក់បន្ថែម។ កម្មវិធីកម្សាន្តនេះមិនមានរួមបញ្ចូលធានារ៉ាប់រងលើអ្នកដំណើរទេ។
- ក្រុមហ៊ុនមិនទទួលខុសត្រូវទៅលើ គ្រោះធម្មជាតិ សង្គ្រាម ឧបទ្ទវហេតុដែលកើតឡើងពេលដឹកជញ្ជូន ឬបង្កឡើងដោយអគ្គីភ័យ ដោយជំងឺផ្ទាល់ខ្លួន ជំងឺឆ្លង ការ ពុលអាហារ និងចោរកម្ម ឬឧបទ្ទវហេតុដែលបង្កឡើងដោយសកម្មភាពចិត្តឯងរបស់អតិថិជន ។
- ក្រុមហ៊ុនមិនទទួលខុសត្រូវចំពោះការលុបឬពន្យាពេលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរនោះទេ។
- លិខិតឆ្លងដែនដែលមានបញ្ហា មិនអាចធ្វើការហោះហើរបាន ឬ មិនអាចឆ្លងដែនបានដោយសារបញ្ហាម្ចាស់ខ្លួន ក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ។ អតិថិជនត្រូវអាននិងយល់ព្រមនូវខ្លឹមសារនៃសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួន។